ថ្ងៃចន្ទ ១៥កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ លោក ហៃធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានអញ្ជេីញចូលរួមកិច្ចប្រជុំកែសម្រួលសុន្ទរកថាស្វាគមន៍ និងរបាយការណ៍ ដែលត្រូវថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ស្តីពីភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំ (២០១៨-២០២២) របស់រដ្ឋបាលខេត្តពោធិ៍សាត់ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ នៅទីស្ដីការគណៈរដ្ឋមន្ត្រី។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម