ថ្ងៃចន្ទ ១៥កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ មានប្រារព្ធពិធីអបអរសាទរទិវាសិទ្ធិនារី ៨មីនា អន្តរជាតិខួបលើកទី១១២ ក្រោមប្រធានបទ “មានសន្តិភាព មានការលើកកម្ពស់សមភាព យេនឌ័រ” ដែលពិធីនេះស្ថិតក្រោមអធិបតីភាព លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ។ សមាសភាពចូលរួមមាន:
- លោក លោកស្រី អនុប្រធានមន្ទីរ
- លោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យជំនាញចំណុះមន្ទីរកសិកម្មខេត្ត
- លោកស្រី អ្នកនាង កញ្ញា មន្រ្តីរាជការជាស្រ្តី ចំណុះមន្ទីរកសិកម្មខេត្ត អ្នកចូលរួមសរុប ៣៤នាក់ ស្រ្តី ១២នាក់។
របៀបវារ:នៃកម្មវិធីរួមមាន:
- រាយការរបាយការណ៍សង្ខេប ស្តីពីលទ្ធផលការងារប្រចំាត្រីមាសទី១ ឆ្នំា២០២៣ បណ្តាញសមាគមនារីប្រចាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់។
- លោកប្រធានមន្ទីរបានសម្តែងនូវសេចក្តីសោមនស្សរីករាយក្រៃលែងដែល បានសំណេះសំណាល និងសាកសួរ សុខទុក្ខ ដោយមនោសញ្ចេតនានឹករលឹក គោរពស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅ ក្នុងនាមជាមហាគ្រួសារកសិកម្ម និងស្ថិតស្ថេរ ជាអមតៈដោយមិនប្រកាន់ឋានៈ បុណ្យស័ក្កអ្វីឡើយ
- កម្មវិធីនេះ ក៏មានផ្តល់ជូនកាដូអនុស្សារីយ៍ និងថវិកាមួយចំនួន ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ចំពោះសមាជិក សមាជិកា ទាំងអស់ដែលបានចូលរួមក្នុងកម្មវិពិធីគ្រប់ៗគ្នា និងការថតរូបជាអនុស្សាវរីយ៍ផងដែរ ។