ថ្ងៃអង្គារ ១រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចជលផលផ្នែករដ្ឋបាលជលផលក្រគរ នៃខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ សហការជាមួយកម្លាំងរាជអាវុធហត្ថពោធិ៍សាត់ និងកម្លាំងយោធានៃតំបន់ប្រតិបត្តិសិករងពោធិ៍សាត់ បានចេញប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនៅចំណុចកោះរុយ ភូមិ អូរអាកល់ ឃុំអូរសណ្តាន់ស្រុកក្រគរ ខេត្តពោធិ៍សាត់ ហើយបានប្រទះឃើញជនល្មើសមួយក្រុមកំពុងដើរលុយទឹកស្ពាយអាគុយតាមស្មៅកក់ធ្វើសកម្មភាពឆក់ត្រី។សមត្ថបានបើកកាណូតចូលទៅគឿងមិនអាចទៅមុខទៀតបាន ។ នៅចម្ងាយប្រហែល២០០ម៉ែត្រពីសមត្ថកិច្ចដោយជនល្មើសបានដឹងខ្លួនហើយក៏បានទំលាក់ឧបករណ៍រួចរត់គេចខ្លួនចូលព្រៃអស់ទៅ ដោយបន្សល់ទុកនៅវត្ថុតាងដូចខាងក្រោម :
- អាំងវែកទ័រ ០៦ គ្រឿង
- អាគុយចំនួន០៦
- ដងឆក់៦គូចំនួន១២ដើម
- ខ្សែភ្លើងសរុបប្រវែង២៤ម៉ែត្រ និងត្រីរ៉ស់១២គីឡូក្រាម ។ បច្ចុប្បន្នយើងកំពុងសហការស្វែងរកអ្នកផលិត និងអ្នកប្រព្រឹត្តដើម្បីយកមកអនុវត្តតាមច្បាប់ស្តីពីជលផល ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម