មាតិកា
​ពិធីប្រកាសបិទផ្សាយជាសាធារណ:នូវឯកសារនៃការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណះជាប្រព័ន្ធ ស្ថិតនៅ ភូមិ ទី៤ ឃុំ កពង់លួង ស្រុក ក្រគរ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ១០ មីនា ២០២៣
64

ថ្ងៃសុក្រ ៤រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣​ លោកស្រី​ ជ័យ​ ចន្នី​ អនុប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​ បានអញ្ជេីញ​ចូលរួម​ពិធីប្រកាសបិទផ្សាយជាសាធារណ:នូវឯកសារនៃការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណះជាប្រព័ន្ធ ស្ថិតនៅ ភូមិ ទី៤ ឃុំ កពង់លួង  ស្រុក ក្រគរ ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព លោក លីវ សៃហុីម អភិបាលនៃគណ:អភិបាលស្រុកក្រគរ លោក ឱន សន្ទា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសូរិយោដី​ ដោយមានការចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ កងកំលាំងប្រដាប់អាវុធទាំងបី មេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋ សរុបអ្នកចូលរួម ចំនួន ៤១ នាក់ ស្រី ១១ នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter