មាតិកា
កិច្ចប្រជុំស្តីពីស្នើសុំកិច្ចសងការប្រមូលទិន្នន័យបន្ទាប់បន្សំ អំពីប្រព័ន្ធធារាសាស្រ្ត និង​ផ្ទៃដីដាំដុះដោយប្រើប្រាស់ប្រព័ន្ធធារាសាស្ត្រក្បាលហុង
ចេញ​ផ្សាយ ១៤ មីនា ២០២៣
67

ថ្ងៃចន្ទ ៧រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣​ លោក ហ៊ន់ សុវណ្ណ អនុប្រធានមន្ទីរ និងក្រុមការងារការិយាល័យជំនាញបានចូលរួមកិច្ចប្រជុំស្តីពីស្នើសុំកិច្ចសងការប្រមូលទិន្នន័យបន្ទាប់បន្សំ អំពីប្រព័ន្ធធារាសាស្រ្ត និង​ផ្ទៃដីដាំដុះដោយប្រើប្រាស់ប្រព័ន្ធធារាសាស្ត្រក្បាលហុង ដោយផ្តោតលើ ក្រុងពោធិ៍សាត់ ស្រុកកណ្តៀង និងស្រុកបាន ចំនួន ១០ឃុំ  ជាមួយ លោក ដេវីត ម៉ូល អ្នកឯកទេស អន្តរជាតិអភិវឌ្ឍន៍កសិកម្ម  និងលោក  អ៊ុក ចាន់ថា អ្នកឯកទេសជាតិអភិវឌ្ឍន៍កសិកម្ម របស់គម្រោង គ្រប់គ្រងគម្រោងវិស័យធនធានទឹក ដោយវិធានការចម្រុះ (IWRMP) ក្រុមហ៊ុនប្រឹក្សាយោបល់អន្តរជាតិ នីរ៉ាស់ ដែលមានអ្នកចូលរួមសរុប ០៩នាក់/ស្រី១នាក់។ ចំណុចសំខាន់ក្រុមការងារបានស្នើសុំកិច្ចសហការ :
-ផ្តល់ទិន្នន័យការងារបង្កបង្កើនផលដំណាំស្រូវ ៣ឆ្នាំកន្លងមក និង ការទំនាក់ទំនងសហគមន៍កសិកម្មសម្រាប់សំភាសន៍ 
-តំលៃនៃធាតុចូលកសិកម្ម (ជីកសិកម្ម និងកសិកម្ម) 
-យន្តការនៃការទំនាក់ការងារ ជាមួយការិ.កសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ក្រុង/ស្រុក ឃុំ និងសហគមន៍កសិកម្មគោលដៅ​ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter