ថ្ងៃអង្គារ ៨រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ការិយាល័យផលិតកម្ម និងបសុព្យាបាល ខេត្តពោធិ៍សាត់ បានរៀបរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងត្រីមាសទី១ ឆ្នាំ២០២៣
ដឹកនាំដោយលោក ផាត់ សារុន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលដោយមានការចូលរួមជាអធិបតីភាព លោក ហ៊ន់ សុវណ្ណ អនុប្រធានមន្ទីរកសិកម្ម និងថ្នាក់ដឹកនាំ មន្ត្រីការិយាល័យ មន្ត្រីទទួលបន្ទុកផ្នែក ផប ក្រុងស្រុកទាំងអស់ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
- ចំពោះស្ថានភាពជំងឺឆ្លងសត្វ ដូចជាជំងឺអុតក្តាម ជំងឺសាទឹក និងជំងឺដុំពកស្បែកគោក្របី គឺមានការស្ងប់ស្ងាត់ទៅវិញដោយសារតាមបណ្ដាស្រុកក្រុង បានទទួលវ៉ាក់សាំងពីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចុះអន្តរាគមន៍ទប់ទប់ស្កាត់ជូនប្រជាប្រជាពលរដ្ឋនៅតាមតំបន់ដែលមានចិញ្ចឹមគោក្របីច្រើនទាន់ពេលវេលា និងមានបក្សីងាប់មួយចំនួនដោយសារការប្រែសម្រួលអាកាសធាតុ
-ការងារបង្កាត់សិប្បនិម្មិតគោ ទទួលបាន៣៨ក្បាល កេីតកូនបាន១៧ក្បាល/ញី៩ក្បាល
-បានបង្ហាញគម្រូស្រង់ស្ថិតិសត្វដែលអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វផ្តល់ជូនដល់មន្ត្រីផ្នែក ផបស្រុក ដេីម្បីស្រង់ស្ថិតិសម្រាប់ឆមាសទី១ ឆ្នាំ២០២៣
-ចំពោះសត្តឃាតដ្ឋានទាំង៦កន្លែងរបស់លោកស្រីសូ ណារិន ដែលហួសសុពលភាព កំពុងធ្វើការជួសជុលកែលម្អ ជាបណ្តើរៗហេីយ
-ការងារសាងសង់ឡជីវឧស្ម័នNBPទទួលបានលទ្ធផល១០ឡ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម