ថ្ងៃអង្គារ ០៨រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃ១៤ខែមីនា ឆ្នាំ ២០២៣ នៅសាលប្រជុំមន្ទីកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្ដពោធិ៍សាត់ ចាប់ពីថ្ងៃទី១៣-១៤ ខែមីនា ឆ្នាំ២០២៣ មានកិច្ចប្រជុំសម្របសម្រួលសិក្ខា សាលាស្ដីពី ពង្រឹងកិច្ចសហការ និងបញ្ជ្រាបផែនការអភិវឌ្ឍន៍វិស័យជលផល
ក្រោម អធិបតីភាព លោក ឈុន ហៀង តំណាងរដ្ឋបាលជលផល ដោយមានការចូលរួមពី លោកនាយខណ្ឌ-នាយរងខណ្ឌ លោកតំណាង មន្ទីរកសិកម្ម លោកនាយផ្នែក-សង្កាត់ ចំនួន ០៨នាក់ ជាមួយដៃគូអភិវឌ្ឍន៍រួមមាន អង្គការ FAO CI ANKO WCS FACT Recoftc EPDO និងអង្កការ ពន្លឺកុមារ ។
កិច្ចប្រជុំបានផ្ដោត សំខាន់លើ :
- ពង្រឹងក្រុមកសាង សមត្ថភាពខណ្ឌរដ្ឋបាលជលផល
- បន្ស៊ី ផែនការខណ្ឌរដ្ឋបាលជលផលឆ្នាំ២០២៣ ទៅនិងផែនការសកម្មភាពឆ្នាំ២០២៣ របស់អង្គការដៃគូក្នុងខេត្ដពោធិ៍សាត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម