ថ្ងៃពុធ ៩រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ លោក ឡាយ វិសាល ប្រធានការិយាល័យរដ្ឋាភិបាល-បុគ្គលិក នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំស្ដីពីការពង្រឹងរបៀបរបបការងារមន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា ដោយផ្ដល់ជាអនុសាសន៍ក្រេីនរំឭកបន្ថែម ចំពោះស្មារតីទំនួលខុសត្រូវខ្ពស់ ប្រកបដោយការយកចិត្តទុកដាក់ និងសាមគ្គីផ្ទៃក្នុងឱ្យបានរឹតតែល្អប្រសេីរ ។ កិច្ចប្រជុំនេះធ្វេីឡេីងនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពី លោកស្រីអុនប្រធាន លោក/លោកស្រីអ្នកនាងកញ្ញាមន្រ្តី មន្រ្តីជាប់កិច្ចសន្យានៃការិយាល័យរដ្ឋបាល-បុគ្គលិកទាំងអស់សរុប ៩នាក់ ស្រ្តី ៥នាក់ ។