មាតិកា
កិច្ច​ប្រជុំ​សាមញ្ញលើកទី៩ ឆ្នាំទី៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត នៅសាលប្រជុំ​សាលាខេត្ត​ ពោធិ៍សាត់​
ចេញ​ផ្សាយ ១៥ មីនា ២០២៣
67

ថ្ងៃពុធ ៩រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣​ លោក​ ហៃ​ ធូរ៉ា​ ប្រធានមន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​ បានអញ្ជេីញ​ចូលរួម​កិច្ច​ប្រជុំ​សាមញ្ញលើកទី៩ ឆ្នាំទី៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត នៅសាលប្រជុំ​សាលាខេត្ត​ ពោធិ៍សាត់​ ក្រោមអធិបតី​ភាព​ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់​ ។ 

កិច្ចប្រជុំនេះ ក៏បានការចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោកអភិបាលរងនៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អភិបាលក្រុង​ស្រុក នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាព និងមន្ត្រីចំណុះឱ្យសាលាខេត្តជាច្រើនរូប​ទៀត​ ។

របៀបវារៈសំខាន់ៗចំនួន៥ រួមមាន៖
១.​ ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញ លើកទី៨ ឆ្នាំទី៤ អាណត្តទី៣ របស់ក្រុមប្រឹក្សាខេត្ត
២.​ ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍ ប្រចាំខែកុម្ភៈ ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត
៣.​ របាយការណ៍គណៈកម្មាធិការនានា របស់ក្រុមប្រឹក្សាខេត្ត
៤.​ បញ្ហាផ្សេងៗ៕

ចំនួនអ្នកចូលទស្សនា
Flag Counter