ថ្ងៃពុធ ៩រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម លឹម សុខតូ អភិបាលរងខេត្តពោធិ៍សាត់ អមដំណើរដោយលោក ឆាយ គឹមម៉ុង អភិបាលស្រុកកណ្ដៀង បានចុះមកសំណេះសំណាល និងសួរសុខទុក្ខ ដល់កម្លាំងដែលឈរជើងយាមកាមកន្លែងអភិរក្សជលផលឡូតិ៍លេខ ០៦ខេត្តពោធិ៍សាត់ នឹងបាននាំយកនូវ គ្រឿងឧបភោគបរិភោគផ្ដល់ជូនកម្លាំងដែលឈរជើងយាមកាមកន្លែងអភិរក្សជលផលដូចជា÷
- អង្ករ ៦០ គីឡូក្រាម
- ទឹកត្រី ទឹកសុីអុីវ
- សាច់គោ សាច់ជ្រូក ទា
- ទឹកសុទ្ធ ទឹកក្រូច
- ស្រាបៀរ
ដោយមានការចូលរួម នាយ នាយរងសង្កាត់ កណ្ដៀង នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្ត ប៉េអឹមស្រុក នគរនាលប៉ុស្ដិ៍រាំងទិល បរិស្ថាន យោធាខេត្ត និងសហគមន៍នេសាទស្រីចឹក។
ជាចុងក្រោយ ឯកឧត្តម បានផ្ដល់អនុសាសន៍ផ្ដាំផ្ញើ ដូចខាងក្រោម÷
- បង្ក្រាបបទល្មើសជលផលដោយមានភាព ទន់ភ្លន់
- ការការពារធនធានធម្មជាតិ
- ទប់ស្កាត់បទល្មើសឆក់ក្ដៅ ត្រជាក់ ឈិប
យន្ដ អោយខានតែបាន
- ពង្រឹងការយាមកាមកន្លែងអភិរក្សជលផល អោយបានដាច់ខាត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម