ថ្ងៃពុធ ០៩រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព. ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ ឯកឧត្តម អេង ជាសាន អនុរដ្ឋលេខាធិការ ដោយមានការចូលរួម ពីលោក នាយអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប លោកតំណាងអគ្គស្នងការនគរបាលជាតិ លោកតំណាងកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកនាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ លោកអភិបាលរងស្រុកក្រគរ លោកនាយផ្នែក-សង្កាត់កំពង់លួង យោធាខេត្ដ កងរាជអាវុធហត្ថស្រុកក្រគរ និងមន្រ្តីជំនាញមួយចំនួនទៀត ។ នាឱកាស ចុះសួរសុខទុក្ខកងកំលាំងអន្តរាគមន៍នេះ ឯកឧត្តម បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ និង
អំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចែកជូនមានដូចជា ថវិកាចំនួន ៥លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនធំដល់សមត្ថកិច្ចចម្រុះថ្នាក់ជាតិបង្ក្រាបបទល្មើសជលផលប្រចាំការកន្លែងអភិរក្សជលផលជ្រោយស្ដី ។ បន្ទាប់មកឯកឧត្ដម បានដឹកនាំក្រុមការងារចុះអធិការកិច្ចចាប់ពីឃុំកំពង់លួង រហូតដល់ព្រំប្រទល់ខេត្ដពោធិ៍សាត់-កំពង់ឆ្នាំងដោយប្រើប្រាស់កំលាំងសរុប ២៦នាក់ និងកាណូតចំនួន ៣គ្រឿង បានកាត់តម្រឹមចោលរបាំងសាច់អួនខុសក្រឡា និងលើសប្រវែងកំណត់វត្ថុតាង រុះរើ បំផ្លាញចោល ជាលទ្ធផលបាន០១ ករណី
- របាំង០៨ ខ្សែ ប្រវែង១២០០ម៉ែត្រ
- ក្បាលបរចំនួន ០៥គ្រឿង
- បង្គោល ចំនួន ១៥០ដើម
- ចាក់លែងត្រី ៣៨០គីឡូក្រាម
ជាចុងក្រោយឯកឧត្តម បានអប់រំ ណែនាំដល់ប្រជាសាទ ឲ្យបញ្ឈប់រាល់ការនេសាទដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់ ។