ថ្ងៃព្រហស្បតិ៍ ១០រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរ រួមជាមួយ លោក ម៉ែន វណ្ណ: ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និង ក្រុមការងារបច្ចេកទេសផលិតកម្មបន្លែ បានចុះពិនិត្យស្ថានភាពការប្រមូលផលដំណាំស្ពៃក្តោបសុវត្ថិភាព របស់កសិករឈ្មោះ ប៊ិល ហ៊ុន ភេទស្រី អាយុ ៦៣ ឆ្នាំ រស់ នៅភូមិវត្តពោធិ៍ពីរ ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។ កសិករបានលើកឡើងថា: គាត់បានដាំស្ពៃក្តោប ដោយប្រើប្រព័ន្ធតំណក់ទឹកលើផ្ទៃដីចំនួន១០អា បានប្រមូលផលជាបណ្តើៗ បានចំនួន ១តោន បន្ទាប់ពីដាំកូនបានរយ:ពេល ៧០-៩៥ថ្ងៃ និងបានលក់ស្ពៃក្តោបតំលៃ ៣.០០០៛ /ក្នុង១គីឡូក្រាម ទៅឱ្យអ្នកប្រើប្រាស់ក្នុងភូមិ អ្នកប្រមូលទិញដល់ផ្ទះ និងពេលខ្លះទៅលក់រាយនៅផ្សារថ្មី។
ហើយបើតាមការប៉ាន់ស្មានរបស់កសិករ បរិមាណផលសរុប មិនតិចជាង៣តោន នោះទេ ក្នុងផ្ទៃដី ១០អា ។ ចំពោះការចំណាយធាតុចូលក្នុង១វដ្ដផលិតកម្មដំណាំស្ពៃក្តោប សរុប ២.៥០០.០០០៛ បូកទាំងកំលាំងពលកម្ម ហើយទទួលបានប្រាក់ចំណូល ៩.០០០.០០០រៀល ទទួលបានចំណេញសុទ្ធ ស្មើ ៦៥០.០០០រៀល ។ ឆ្លៀតពេលនេះដែរក្រុមការងារបានផ្តល់គ្រាប់ពូជ ចំនួន២ កញ្ចប់ធំ ស្មើនឹង២០កញ្ចប់តូច និង សៀវភៅឯកសារបច្ចេកទេស ដំណាំស្ពៃក្តោប ដំណាំត្រប់ ក្រូចឆ្មារ ប៉េងប៉ោះ និងត្រឡាច ចំនួន០៥ក្បាល ថែមទៀតផង ។