មាតិកា
កិច្ចប្រជុំស្តីពីការពិនិត្យលើដំណើរការអនុវត្តគម្រោងវិនិយោគសម្បទានដីសេដ្ឋកិច្ច នៅសាលប្រជុំ​សែនពិដោ ទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ
ចេញ​ផ្សាយ ១៦ មីនា ២០២៣
81

ថ្ងៃព្រហស្បតិ៍ ១០រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣​ លោក​ ហៃ​ ធូរ៉ា​ ប្រធានមន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​ បានអញ្ជេីញ​ចូលរួម​កិច្ចប្រជុំស្តីពីការពិនិត្យលើដំណើរការអនុវត្តគម្រោងវិនិយោគសម្បទានដីសេដ្ឋកិច្ច ក្រោមអធិបតីភាព ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ ដែលមានសមាសភាពចូលរួមចំនួន ៩៩ រូប ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដី នគររូបនីយ៍កម្ម និងសំណង់ ក្រសួងពាណិជ្ជកម្ម ក្រសួងបរិស្ថាន ក្រុមប្រឹក្សាអភិវឌ្សន៍​កម្ពុជា អភិបាលនៃអភិបាលខេត្តពាក់ព័ន្ធចំនួន១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ​ និងខណ្ឌរដ្ឋបាល​ព្រៃឈើពាក់ព័ន្ធ១៩ នៅសាលប្រជុំសែនពិដោ ទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ ។

ចំនួនអ្នកចូលទស្សនា
Flag Counter