ថ្ងៃព្រហស្បតិ៍ ១០ រោច ខែផល្គុន ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានចូលរួមជាគណ:កម្មាការក្នុងវាយតម្លៃហិរញ្ញប្បទាន ដែលស្នើរដោយក្រុមផលិត ទៅអង្គការADRA ស្ថិតនៅស្រុកបាកាន ឃុំអូរតាប៉ោង និងឃុំបឹងបត់កណ្តោល សរុបមានចំនួន ៣ក្រុម។ សមាសភាពចូលរួមក្នុងដំណើរការវាយតម្លៃមាន÷ -គណ:កម្មការមកពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត, បុគ្គលិកអង្គការADRA, អាជ្ញាធរមូលដ្ឋានភូមិ/ឃុំ
-ថ្នាក់ដឹកនាំក្រុមផលិត: មានប្រធាន អនុប្រធាន ជំនួយការទីផ្សារ និងជំនួយការបច្ចេកទេសកសិកម្ម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម