ថ្ងៃចន្ទ ១៤រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ លោក ឡាយ វិសាល ប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក បានចូលរួមកិច្ចប្រជុំពិភាក្សាបូកសរុបរបាយការណ៍ស្ដីពីផលប៉ះពាល់ដល់ប្រជាពលរដ្ឋក្រីក្រដែលរងគ្រោះដោយគ្រោះធម្មជាតិ និងការរីករាលដាលនៃជំងឺកូវីដ-១៩នាពេលកន្លងមក ដេីម្បីទទួលអង្ករជំនួយសង្គ្រោះរបស់រាជរដ្ឋភិបាលជប៉ុន នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ។ ដោយមានលោក មាស សេត ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម លោក ម៉ែន វណ្ណៈ ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងមន្រ្តីពាក់ព័ន្ធសរុប ៦រូប ស្រី ២រូប ។