មាតិកា
កិច្ចប្រជុំការងារគម្រោង កសាងប្រព័ន្ធខ្សែច្រវាក់ផលិតកម្មស្រូវអង្ករនៅកម្ពុជា​
ចេញ​ផ្សាយ ២២ មីនា ២០២៣
66

ថ្ងៃពុធ ១កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣​ លោក​ ហ៊ន់​ សុវណ្ណ​ អនុប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​ និង​លោកប្រធានការិយាល័យក្សេត្រសាស្រ្ត លោកប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមកិច្ចប្រជុំការងារគម្រោង កសាងប្រព័ន្ធខ្សែច្រវាក់ផលិតកម្មស្រូវអង្ករនៅកម្ពុជា​ គោលបំណង ពិភាក្សា​ និង​​រៀបចំ ផែនការផលិតពូជស្រូវ និងផលិតស្រូវចំណីដែលមានគុណភាព ដើម្បីបំពេញតម្រូវការរោងម៉ាស៊ីនកិនស្រូវ មុនឈានដល់ការធ្វើកិច្ចសន្យាទីផ្សាររវាងសហគមន៍ផលិតស្រូវ​ និងម្ចាស់រោងម៉ាស៊ីន​ ។
ដោយមានការចូលរួមពី ក្រុមការងារមកពីអគ្គនាយកដ្ឋានកសិកម្ម និងលោក លោកស្រីថ្នាក់ដឹកនាំសហគមន៍កសិកម្មចំនួន១០​ ។

ចំនួនអ្នកចូលទស្សនា
Flag Counter