ថ្ងៃអង្គារ ១៥រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ លោក ហ៊ៅ ចាន់ដារ៉ា ប្រធានការិយាល័យកសិឧស្សាហកម្ម និងលោក ប៊ុល ចន្ថា នាយផ្នែករដ្ឋបាលព្រៃឈើក្រគរ ។ បានចូលរួមសិក្ខាសាលាពហុវិស័យថ្នាក់ខេត្ត ស្តីពី សិទ្ធទទួលបានព័ត៌មានលើសម្បទានដីសេដ្ឋកិច្ច និងការវាយតម្លៃហេតុផលប៉ះពាល់បរិស្ថាន និងសង្គម ។ក្រោមអធិបតីភាព លោក ទៀង វឌ្ឍនៈ តំណាងអភិបាល នៃគណៈអភិបាលស្រុកភ្នំក្រវ៉ាញ លោក ផាន់ រដ្ឋា តំណាងគម្រោង API និងអជ្ញាធម៌ភូមិឃុំ អស់លោកជា ថ្នាក់ដឹកនាំ មន្ទីរ ប្រជាជន ក្នុងសហគមន៍ និងជនជាតិភាគតិច សរុបចំនួន ៥៥នាក់ ស្រី ៣៥នាក់ ។ ក្នុងនោះដែរតាម មន្ទីរជំនាញ បានឡើងបកស្រាយពន្យល់ ពីការកកើតឡើង នៃដីសម្បទានសេដ្ឋកិច្ច និងការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងដីព្រៃសហគមន៍ក្នុងខេត្តពោធិ៍សាត់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម