មាតិកា
បទពិសោធន៍របស់កសិកជាអតីតយុទ្ធជន១គ្រួសារដាំឱឡឹកពណ៍លឿងតាមបច្ចេកទេសកសិកម្មល្អ រកចំណូលចិញ្ចឹមគ្រួសារ និង ក្លាយជាកសិករគំរូក្នុងភូមិ នៅភូមិ ប៊ុន រ៉ានី សែនជ័យ ដំណាក់ត្រយឹង ឃុំ ព្រងិល ស្រុក ភ្នំក្រវាញ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២៤ មីនា ២០២៣
188

ថ្ងៃព្រហស្បត្តិ៍២កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរ រួមជាមួយ លោក ម៉ែន វណ្ណៈ ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានចុះទៅពិនិត្យការដាំដុះឱឡឹកព័ណ៍លឿង របស់ 
លោក ពូ  ហ៊ី ឈឿន  ភេទប្រុស អាយុ៥២ ឆ្នាំ ជាអតីតយុទ្ធជន មានទីលំនៅបច្ចុប្បន្ន និងអាស្រ័យផលលើផ្ទៃដី សម្បទានសង្គមកិច្ចទំហំ១,០៥ ហិកតា និងការផ្តល់ជូននូវផ្ទះ ១ខ្នង បំពាក់ប្រព័ន្ធអំពូលសូឡាតាមផ្ទះ   ការជីកអណ្តូង សម្រាប់ប្រើប្រាស់និងស្រោពស្រព របស់រាជរដ្ឋាភិបាលនៅភូមិ ប៊ុន រ៉ានី សែនជ័យ ដំណាក់ត្រយឹង ឃុំ ព្រងិល ស្រុក ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ 
ក្រោយពីមានបណ្តុះបណ្តាលបច្ចេកទេសដំណាំឱឡឹកលឿង និងការចងក្រងសមាជិកជាក្រុមផលិតផលឈានទៅរកទីផ្សារ( Pro-Market) គាត់ត្រូវបានជ្រើសរើសជាកសិករគំរូ អនុវត្តបង្ហាញសាកល្បង ក្នុងចំណោម  សមាជិក៣៣នាក់ ដោយសារមន្ទីរ ក៍ដូចជាអង្គការអាដ្រា មើលឃើញថាគាត់ជាមនុស្សឧស្សាហ៍ព្យាយាម យកចិត្តទុកដាក់ ជាពិសេសស្រលាញ់ចូលចិត្តវិស័យកសិកម្ម   ប្រសិនបើជ្រើសរើស ប្រាកដជាទទួលផលបានល្អ និងជាកសិករគំរូ និងការសាយភាយដល់កសិករផ្សេងទៀត។    តាមកាលើកឡើងរបស់ ពូ  ហ៊ី ឈឿន  គាត់បានដាំដុះ ឱឡឹកលឿងដោយប្រើប្រាស់កៅស៊ូផ្លាស់ស្ទិច និង ប្រព័ន្ធទ្រីប តាមបច្ចកទេសកសិកម្មល្អលើផ្ទៃដី១០អា រយៈពេល៥៥ថ្ងៃ  បានប្រមូលផលជាបណ្តើរៗចំនួន១០០គ.ក្រដោយលក់ឱ្យ   ប្រជាជនក្នុងភូមិ ។ ចំពោះឱឡឹកលឿងមានទីផ្សារ និងតំលៃ  សមរម្យទទួលយកបានដោយមានអ្នកប្រមូលទិញឱឡឹកលឿងមកពីខេត្តពោធិ៍សាត់ទិញដល់ទីតាំងផ្ទាល់ក្នុងតំលៃ២.០០០រៀល /១គ.ក្រ ដោយតម្រូវការចំនួន១,៣០តោនលើកទី១និងបន្តបន្ទាប់ទៀត។ 
បើតាមការប៉ាន់ស្មានបរិមាណផលសរុបចន្លោះ ២~២,៣តោន ទទួលបានប្រាក់ចំណូលបាន ៤,០០០,០០០រៀល ហើយប្រើប្រាស់ធាតុចូលកសិកម្ម និងកំលាំងពលកម្មសរុប ១,២០០,០០០រៀល និងចំណេញបាន២,៨០០,០០០រៀល ។
*ក្រៅពីនេះគាត់បានចិញ្ចឹមត្រី ដាំដើមឈើហូបផ្លែ ដំឡូងមី និងរៀបចំផែនការចិញ្ចឹមសត្វ បន្ថែមទៀត។
គាត់បានបន្ថែមថាគាត់សប្បាយរីករាយនិង ថ្លែងអំណរគុណដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  និងអង្គការអាដ្រាប្រចាំខេត្តពោធិ៍សាត់ដែលធ្វើឲ្យគ្រួសាររបស់គាត់រកចំណូលចិញ្ចឹមគ្រួសារ និងបានចាប់ផ្តើមជីវិតថ្មីលើទឹកដីអភិវឌ្ឍន៌ភូមិប៊ុន រ៉ានីសែនជ័យ ដំណាក់ត្រយឹង តាមរយ:ការប្រកបរបរកសិកម្ម ឈានទៅរកការផលិតឈ្ពោះទៅរកទីផ្សារនាពេលអនាគត។បទពិសោធន៍របស់កសិកជាអតីតយុទ្ធជន១គ្រួសារដាំឱឡឹកពណ៍លឿងតាមបច្ចេកទេសកសិកម្មល្អ រកចំណូលចិញ្ចឹមគ្រួសារ និង ក្លាយជាកសិករគំរូក្នុងភូមិ ។

ចំនួនអ្នកចូលទស្សនា
Flag Counter