ថ្ងៃចន្ទ ១៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ មន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ទពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ដេីម្បីរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង(IESIA) សម្រាប់គម្រោងវារីអគ្គិសនីស្ទឹងបាត់ដំបង២ មានអនុភាព២០មេហ្គាវ៉ាត់ ក្នុងដំណាក់កាលសិក្សាបុរេសមិទ្ធិលទ្ធភាពគម្រោង ដែលមានទីតាំងនៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ក្នុងភូមិសាស្ត្រ ឃុំ អន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ របស់ក្រុមហ៊ុនខេមជីលបូអរឡិកទ្រិកផៅវ័រ ក្រោមអធិបតីភាពលោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម និងមានការចូលរួមពីអ្នកជំនាញផ្នែកបរិស្ថាន និងសង្គម និងក្រុមការងារមន្ទីរកសិកម្ម សរុបចំនួន៨នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម