ថ្ងៃអង្គារ ៦រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរ រួមជាមួយលោកប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម លោកអនុប្រធាន និងមន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមកិច្ចប្រជុំសម្តែងការគួរសម និងការធ្វើបច្ចុប្បន្នភាពអំពីយុទ្ធសាស្ត្រ និងការអនុវត្តន៍គម្រោងកម្មវិធីនានារបស់អង្គការហេហ្វឺអន្តរជាតិកម្ពុជា(Heifer international Cambodia) ជាមួយនាយកប្រចាំប្រទេស និងសហការីនៃអង្គការអង្គការហេហ្វឺអន្តរជាតិកម្ពុជា(Heifer international Cambodia) ព្រមទាំងអង្គការដៃគូ នៅសាលប្រជុំមន្ទីរកសិកម្ម ដែលមានអ្នកចូលរួមសរុប ៩នាក់ ស្រី ៤នាក់។ កិច្ចប្រជុំនេះ មានគោលបំណង÷
១.ជួបសម្តែងការគួរសមជាមួយប្រធានមន្ទីរ
២.បង្ហាញពីយុទ្ធសាស្ត្រ និងការអនុវត្តគម្រោងកម្មវិធីដែលផ្តោតលើការគាំទ្រកសិករ សហគមន៍កសិកម្ម និងសហគមន៍នេសាទ។
៣.ពិភាក្សា ដើម្បីគៀងគរធនធានវិនិយោគ និងស្វែងរកដៃគូអភិវឌ្ឍន៍ពីក្រសួង-ស្ថាបន វិស័យឯកជន ម្ចាស់ជំនួញ អង្គការដៃគូ និងកសិករខ្លួនឯង សម្រាប់គាំទ្រការរីកលូតលាស់ដល់សហគមន៍កសិកម្ម និងសហគមន៍នេសាទ។