មាតិកា
សិក្ខាសាលាផ្សព្វផ្សាយស្តីពី Satellite Remote Sensing and Relevant Application របស់ក្រុមហ៊ុន CHINA SIWEI នៅទីស្តីការក្រសួងបរិស្ថាន
ចេញ​ផ្សាយ ១៧ មេសា ២០២៣
45

ថ្ងៃចន្ទ ៥រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ លោក ម៉ែន វណ្ណៈ ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និង លោក ពិន សង្គមឧត្តម នាយសង្តាត់រដ្ឋបាលព្រៃឈើបាកាន បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី Satellite Remote Sensing and Relevant Application  របស់ក្រុមហ៊ុន CHINA SIWEI នៅទីស្តីការក្រសួងបរិស្ថាន ដោយមានការចូលរួមជាគណៈធិបតី ឯកឧត្តម ទូច វីណា អគ្គនាយករង នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន និងឯកឧត្តម ធន់ វឌ្ឍនា សកលវិទ្យាធិការ នៃវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ដោយមានការចូលរួមពី លោក លោកស្រី តំណាងមន្ទីរ ដែនដី មន្ទីរបរិស្ថាន មន្ទីរកសិកម្ម មន្ទីរធនធានទឹក និង ក្រុមការងារបច្ចេកទេស ដោយក្នុង១ខេត្ត ៨នាក់ ទាំង២៥រាជធានីខេត្ត ។នេះមានគោលបំណង ចែករំលែកចំណេះដឹង បទពិសោធន៍ លក្ខណៈបច្ចេកទេស និងបច្ចេកវិទ្យាក្នុងប្រើប្រាស់កម្មវិធីកំណត់ទិន្នន័យប្រើប្រាស់ដីធ្លី ដែលមានការធ្វើបទបង្ហាញពីរ លោក WANG Zhenyu មកពីក្រុមហ៊ុន China Siwei Surveying and Mapping Technology Co., Ltd​ ។ 

 

ចំនួនអ្នកចូលទស្សនា
Flag Counter