មាតិកា
សកម្មភាព​ចេញល្បាត ត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទ ល្មើសនេសាទ ចាប់ពីចំណុច ជ្រោយវែង ដល់ កន្លែងអភិរក្សជលផលរាំងទិល ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ០៥ ឧសភា ២០២៣
74

ថ្ងៃព្រហស្បតិ៍ ១៥កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ច ផ្នែករដ្ឋបាលជលផលក្រគរ នៃខណ្ឋរដ្ឋបាលជលផលពោធិសាត់ ដឹកនាំដោយលោកភុន សុវណ្ណា ដោយមានការចូលរួម នាយ នាយរងសង្កាត់កណ្ដៀង និងយោធាខេត្ត សហការណ៍ជាមួយក្រុមការងារថ្នាក់ជាតិបង្ក្រាបបទល្មើសនេសាទប្រចាំការកន្លែងអភិរក្សជលផលជ្រោយស្តី លោករាជ សុទ្ធា តំណាងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប លោក វរសេនីយ៍​ ជា សោភ័ណ តំណាងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក វរសេនីយ៍​ ប៉ូ​ សុន្ទរា តំណាងអគ្គស្នងការនគរបាលជាតិ បាន ចេញល្បាត ត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទ ល្មើសនេសាទ ចាប់ពីចំណុច ជ្រោយវែង ដល់ កន្លែងអភិរក្សជលផលរាំងទិល ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ លទ្ធផលល្បាត ជាក់ ស្ដែង ពុំឃើញមានបទល្មើសអ្វីគួរអោយកត់សំគាល់ឡើយ ឃើញតែប្រជានេសាទ នេសាទដោយឧបករណ៍នេសាទជាលក្ខណះគ្រួសារដោយឡែកនៅក្នុងកន្លែងអភិរក្សជលផលលេខ០៦ និងរាំងទិលពុំមានបទ ល្មើសអ្វីឡើយ។

ចំនួនអ្នកចូលទស្សនា
Flag Counter