ថ្ងៃព្រហស្បតិ៍ ៧រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានចូលរួម វេទិកា ស្តីពី "ភាពជាអ្នកដឹកនាំ និង វឌ្ឍន:ភាព ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី" ដល់ក្រុមប្រឹក្សាឃុំសង្កាត់ ថ្នាក់ដឹកនាំខេត្ត ក្រុង/ស្រុក នៅសាលប្រជុំសាលាខេត្ត ក្រោមអធិបតីភាព លោកជំទាវ ឈឹម សុីណា ប្រធាន គ ក ស ក ខេត្ត និងជាសមាជិកក្រុមប្រឹក្សាខេត្ត ដែលសម្របសម្រួលដោយ លោកស្រី តូ ឡៃសុីម ដោយមានការចូលរួម របស់សមាជិក ក្រុមប្រឹក្សាក្រុង ស្រុក អភិបាលរង នៃគណ:អភិបាល ក្រុង ស្រុក លោកស្រី ប្រធាន អនុប្រធានមន្ទីរ ជុំវិញខេត្ត គោលបំណងវេទិកា ដើម្បីអភិវឌ្ឍន៍សម្ថភាពដល់ស្ត្រីថ្នាក់ដឹកនាំ និង គ្រប់គ្រងក្នុងការអនុវត្តការងារប្រកបដោយប្រសិទ្ធិភាព ។ ដោយមានអ្នកចូលរួមសរុប ចំនួន ៣៩ រូប ស្រី ចំនួន ៣៩រូប ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម