ថ្ងៃអង្គារ ៥រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ ក្រុមការងារខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ លោក ភុន សុវណ្ណា នាយផ្នែកក្រគរ មាន លោកនាយសង្កាត់កំពង់លួង រួមជាមួយ លោក ខាត់ ពុយ អភិបាលរងស្រុកក្រគរ សហកាជាមួយក្រុមការងារថ្នាក់ជាតិបង្រ្កាបបទល្មើសនេសាទប្រចាំការកន្លែងអភិរក្ស ជ្រោយស្ដី មាន លោក ខា អ៉ីត អនុប្រធានការិយាល័យ
តំណាងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប លោក វរសេនីយ៍ទោ នួន សាវឿន តំណាងអគ្គស្នងការនគរបាលជាតិ លោក វរសេនីយ៍ឯក ជា សោភ័ណ តំណាងកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមជាមួយ យោធាខេត្ដ ចេញប្រតិបត្ដិការ បង្ក្រាបបទល្មើសជលផល ហើយបានប្រទះឃើញ នៅចំនុច ទីទួល ឃ្លាំង មឿង ភូមិឃ្លាំងមឿង ឃ៉ំអន្លង់ត្នោត ស្រុកក្រគរ ខេត្ដពោធិ៍សាត់ មានការលួចដឹកជញ្ជូនលៀសចំណីសត្វខុសច្បាប់ ទៅក្រៅប្រទេស ដែលជាបទល្មើសដឹកជញ្ជូនផលិតផលជលផល គ្មានលិខិតអនញ្ញាត ។
វត្ថុតាងបទល្មើសរួមមាន
- លៀសចំណីសត្វ ចំនួន ៣០០ការុង
- រថយន្ដម៉ាកហ៉ីយ៉ានដាយ ផ្លាកលេខ ភ្នំពេញ3F -7958 (ភ្លៅប្រាំ) បច្ចុប្បន្នក្រុមការងារចម្រុះ បានឯកភាពគ្នា អនុវត្ដតាមច្បាប់ស្ដីពីជលផល ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម