ថ្ងៃអង្គារ ៥រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ ក្រុមការងារខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ រួមមានលោកនាយសង្កាត់ជលផលកណ្ដៀង លោកនាយសង្កាត់ជលផលកំពង់លួង បានចុះពិនិត្យការបោះបង្គោលជ្រុំបន្ថែមទៀត នៅកន្លែងអភិរក្សជលផលកំពង់ប្រាក់ ដឹកនាំកំលាំងដោយលោក ភុន សុវណ្ណា នាយផ្នែកក្រគរ មានការចូលរួមពីយោធាខេត្ដ សហគមន៍នេសាទ ដែលបានបោះកាលពីថ្ងៃទី០២-០៨ ខែឧសភា ឆ្នាំ២០២៣ ដោយប្រើប្រាស់បង្គោល ប្រភេទប្រវែង ៤ម៉ែត្រ
ចំនួន ១២០០ដើម នៅត្រង់និយាមការ
X: 0412031 Y: 1399717
X: 0412353 Y: 1399871
X: 0412519 Y: 1399490
X: 0412221 Y: 1399290
ដែលជាជម្រកត្រីមេពូជក្នុងកន្លែងអភិរក្សជលផល
កំពង់ប្រាក់ ហើយក្នុងនោះផងដែរ កន្លែងអភិរក្សជលផលឡូតិ៍លេខ០៦ ក៏បានបោះបង្គោលបន្ថែមទៀតចំនួន ១១០០ដើម កន្លែងអភិរក្សជលផលជ្រោយស្ដី បានបោះបង្គោលបន្ថែមទៀតចំនួន ៩៥០ដើមផងដែរ។បន្ទាប់មកលោក ភុំ វិមល បានដឹកនាំប្រជុំ បន្តពង្រឹង ការទប់ស្កាត់ការដឹកជញ្ជូនលៀសចំណីសត្វខុសច្បាប់ ទៅក្រៅប្រទេស។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម