មាតិកា
ដំណេីរទស្សនកិច្ចរបស់ក្រុមជំនាញការ នៃមជ្ឈមណ្ឌល​សហប្រតិបត្តិការសេដ្ឋកិច្ចក្រៅប្រទេស​ ​(FECC) នៃសាធារណរដ្ឋប្រជាមានិតចិន
ចេញ​ផ្សាយ ១១ ឧសភា ២០២៣
70

ថ្ងៃចន្ទ ៤រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ ក្រុមការងារខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ ខេត្តពោធិ៍សាត់ លោកនាយសង្កាត់រដ្ឋបាលជលផលកំពង់លួង បានចូលរួមសម្របសម្រួល ក្នុងការចុះទស្សនកិច្ចរបស់ក្រុមជំនាញការ នៃមជ្ឈមណ្ឌល​សហប្រតិបត្តិការសេដ្ឋកិច្ចក្រៅប្រទេស​(FECC) នៃសាធារណរដ្ឋប្រជាមានិតចិន ដោយមានការចូលរួមពីមន្ត្រីនាយកដ្ឋានវារីវប្បកម្មនៃរដ្ឋបាលជលផល ក្នុងរយៈពេលមួយថ្ងៃពេញ ក្រុមការងារបានចុះពិនិត្យជាក់ស្ដែងក្នុងការសិក្សាស្វែងយល់បន្ថែម អំពីស្ថានភាពសហគមន៍ស្រះជំរកត្រី ការងារវារីវប្បកម្ម
កន្លែងទិញ-លក់ ផលិតផលជលផល ការងារកែច្នៃ ព្រមទាំងបន្ដចុះពិនិត្យមើលស្ថានភាពទូទៅលើផ្ទៃបឹងទន្លេសាប ជាពិសេសកន្លែងអភិរក្សជលផលកំពង់ប្រាក់ ស្ថិតក្នុងភូមិសាស្ត្រស្រុកក្រគរ ខេត្តពោធិ៍សាត់ ដើម្បីរៀបចំផែនការអនុវត្តគម្រោង​ ។

ចំនួនអ្នកចូលទស្សនា
Flag Counter