ថ្ងៃពុធ ១៣រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានអញ្ជេីញចូលរួម កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ ២០២៣ របស់គណ:កម្មាធិការ លេខាធិការដ្ឋានប្រយុទ្ធនិងជម្ងឺអេដស៍ ខេត្តពោធិ៍សាត់ នៅសាលប្រជុំជាន់ទី១ សាលាខេត្តពោធិ៍សាត់ គោលបំណង
១ ប្រកាសសេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាពគណ:កម្មាធិការប្រយុទ្ធនិងជម្ងឺអេដស៍ខេត្តពោធិ៍សាត់ ។
២ រៀបចំផែនការអនុវត្តលុបបំបាត់ជម្ងឺអេដស៍។
ក្រោមអធិបតីភាព លោកជំទាវ ប៉ុក ណាឌី អភិបាលរងនៃគណ:អភិបាលខេត្តពោធិ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខូយ រីដា អភិបាលនៃគណ:អភិបាលខេត្តពោធិ៍សាត់។ ដោយមានការអញ្ជើញចូលរួម លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត លោក លោកស្រី អភិបាល អភិបាលរង ក្រុង/ ស្រុក កងកំលាំងប្រដាប់អាវុធទាំងបី នាយកទីចាត់ការអន្តរវិស័យនិងមន្ត្រី ដែលមានអ្នកចូលរួមសរុបចំនួន ៤៦ រូប ស្រី ២១ រូប ។ សំណូមពររបស់ មន្ទីរសុខាភិបាល សុំអោយមន្ទីរអង្គភាពបាក់ព័ន្ធ ជួយផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹងប្រយុទ្ធប្រឆាំងនិងជម្ងឺអេដស៍ទៅដល់សហគមន៍អោយបានទូលំទូលាយ ។