មាតិកា
កិច្ចប្រជុំការចុះពិនិត្យវាយតម្លៃដំណើរការអនុវត្តសម្បទានដីសេដ្ឋកិច្ចក្នុងខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ១៩ ឧសភា ២០២៣
81

ថ្ងៃសុក្រ ១៥រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំការចុះពិនិត្យវាយតម្លៃដំណើរការអនុវត្តសម្បទានដីសេដ្ឋកិច្ចក្នុងខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានបច្ចេកទេសសម្រាប់សម្បទានដីសេដ្ឋកិច្ច និង លោក ឡាយ វិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដែលមានសមាសភាពអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ក្រុមជំនួយការលេខាធិការដ្ឋានបច្ចេកទេសសម្រាប់សម្បទានដីសេដ្ឋកិច្ច ប្រធានមន្ទីរ និងអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ នាយអធិការដ្ឋាននៃអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងត្បូងបឹងទន្លេសាប នាយរងខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ ប្រធានការិយាល័យកសិ-ឧស្សាហកម្ម និងតំណាងក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច សរុបចំនួន ២០រូប ស្រ្តី ០៦រូប ។ អង្គប្រជុំធ្វើការពិភាក្សាវាយតម្លៃដោយយកលំនាំផ្អែកតាម ទម្រង់ឯកសារគោល ធ្វើជាមូលដ្ឋានក្នុងការកំណត់ដាក់ពិន្ទុសម្រាប់ក្រុមហ៊ុនទាំងបីក្នុងខេត្តពោធិ៍សាត់ មានដូចជាក្រុមហ៊ុន អឹម ឌី អេស អាហរ័ណ នីហរ័ណ ក្រុមហ៊ុនអភិវឌ្ឍន៍រតនាវិសាល និងក្រុមហ៊ុនភាពីម៉ិចគ្រុប។ ជាសន្និដ្ឋាននៃការពិនិត្យវាយតម្លៃតាមពិន្ទុរបស់ក្រុមហ៊ុនទាំងបី ឃើញថាស្ថិតក្នុងចំណាត់ថ្នាក់គម្រោងសកម្មភាពមិនពេញលេញ។

ចំនួនអ្នកចូលទស្សនា
Flag Counter