មាតិកា
វគ្គផ្សព្វផ្សាយ អំពីទស្សនៈទាន នៃការប្រែប្រួលអាកាសធាតុនិងការបន្ស៊ំាក្នុងវិស័យកសិកម្មក្រោមការឧបត្ថម្ភថវិកាកម្មវិធីឆ្នាំ២០២៣
ចេញ​ផ្សាយ ២២ ឧសភា ២០២៣
70

ថ្ងៃច័ន្ទ៣កើត ខែពិសាខ  ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ភូមិអូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់  លោក ម៉ែន វណ្ណៈ ប្រធាន ការិយាល័យផ្សព្វផ្សាយកសិកម្ម និងលោកស្រី សាមិត សាភណ្ឌ អនុប្រធានការិយាល័យបានរៀបចំវគ្គផ្សព្វផ្សាយ អំពីទស្សនៈទាន នៃការប្រែប្រួលអាកាសធាតុនិងការបន្ស៊ំាក្នុងវិស័យកសិកម្មក្រោមការឧបត្ថម្ភថវិកាកម្មវិធីឆ្នាំ២០២៣  ដល់ប្រជាកសិករ និងសមាជិក សហគមន៍ព្រៃឈើ ដោយមានអ្នកចូលរួម សរុប ចំនួន ២៥នាក់/ ស្រី១៨នាក់។ 
គោលបំណងនៃការផ្សព្វផ្សាយមានជារួម៖ 
  ១.បង្កើនការយល់ដឹងពី ស្ថានភាព និងមូលហេតុនាំឱ្យមានការប្រែប្រួលអាកាសធាតុ
  ២.យល់ដឹងពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើវិស័យកសិកម្ម ធនធានទឹក សុខភាព ជីវភាពរស់នៅ និងហេដ្ឋា រចនាសម្ព័ន្ធ ជាដើម។ 
  ៣.យល់ដឹងដឹងពីវិធានការកាត់បន្ថយនិងវិធានការបន្សំឲទៅនឹងការប្រែប្រួលអាកាសធាតុ។
  ជាលទ្ធផលតាមរយៈការផ្សព្វផ្សាយលើប្រធានបទខាងលើអ្នកចូលរួមបានទទួលនូវការយល់ដឹងពីមូលដ្ឋានគ្រឹះទូទៅនៃការប្រែប្រួលអាកាសធាតុប្រសើរជាងពីមុន ជាពិសេស អាចរិះរក មធ្យោបាយ ឬវិធីសាស្រ្ត និង និងបច្ចេកទេសកសិកម្ម ថ្មីៗដែលធន់នឹងការប្រែប្រួលអាកាសធាតុដើម្បីយកទៅអនុវត្តក្នុងផលិតកម្មកសិកម្ម ឱ្យទទួលបាន ល្អប្រសើរ បង្កើនប្រាក់ ចំណូល គ្រួសារ ថែរក្សាបាន បរិស្ថានល្អ និង សុខភាពល្អ ។
  ឆ្លៀតឳកាសនេះដែរ ការិយាល័យផ្សព្វផ្សាយបានផ្តល់ឯកសារបច្ចេកទេសដំណាំក្រូចឆ្មារ ស្វាយ ស្វាយចន្ធី ដំណាំបន្លែ ដំឡូងមី  ដែលធន់និងការប្រែប្រួលអាកាសធាតុចំនួនសរុប៤០ច្បាប់ និងបានបង្ហាញពីសេវាផ្តល់ព័ត៌មាន និង បច្ចេកទេសកសិកម្ម ដោយឥតគិតថ្លៃ តាមរយៈលេខៈ១៨០០ ២០១៥ ៦៨ ជូនកសិករចូលរួមសម្រាប់ទំនាក់ទំនងផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter