មាតិកា
សកម្មភាព​ចុះត្រួតពិនិត្យភ្លើងឆេះព្រៃលិចទឹក នៅចំណុចភូមិក្ដីឈ្វិត ព្រំប្រទល់ឃុំរាំងទិល និងឃុំស្រែស្ដុក
ចេញ​ផ្សាយ ២៣ ឧសភា ២០២៣
66

ថ្ងៃចន្ទ ៣កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ក្រុមការងារខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ដឹកនាំដោយ លោក ភុំ វិមល នាយខណ្ឌ ដោយមានការចូលរួម នាយផ្នែករដ្ឋបាលជលផលក្រគរ នាយសង្កាត់កណ្ដៀង  សហការណ៍ជាមួយគណះបញ្ជាការឯកភាពរដ្ឋ បាលស្រុកកណ្ដៀង ដឹកនាំដោយលោក អ៊ន សុផល្លា អភិបាលរងស្រុក រួមមានមេបញ្ជាការកងរាជអាវុធហត្ថស្រុក ក្រុមប្រឹក្សា ឃុំស្រែស្ដុក ប៉ូលីសប៉ុស្តិ៍ មេភូមិ និងសហគមន៍ក្ដីឈ្វិត បានចុះត្រួតពិនិត្យភ្លើងឆេះព្រៃលិចទឹក នៅចំណុចភូមិក្ដីឈ្វិត ព្រំប្រទល់ឃុំរាំងទិល និងឃុំស្រែស្ដុក ក្រោយការពិនិត្យជាក់ស្ដែង ឃើញថាភ្លើងឆេះព្រៃលិចទឹកអស់ទំហំ៤៥ ហិចតា នៅត្រង់ចំណុចនិយាមការដូចខាងក្រោម÷

  - x: 390112 ; y: 1405433

  - x: 389744 ; y: 1405389

  - x: 390458 ; y: 1405938

  - x: 390387 ; y: 1405362

  - x: 389756 ; y: 1405317

  - x: 389327 ; y: 1405888

  ក្រុមការងារបានឯកភាពគ្នាឃ្លុំរក្សាទុកជាសម្បត្តិរដ្ឋដដែល។

ចំនួនអ្នកចូលទស្សនា
Flag Counter