មាតិកា
កិច្ចប្រជុំ ពិភាក្សា និងស្វែងយល់អំពីចំណុចខ្លាំង និងតម្រូវការនៃកិច្ចសហប្រតិបត្តិការវិនិយោគ​ នៅខេត្ត​ពោធិ៍សាត់​
ចេញ​ផ្សាយ ២៣ ឧសភា ២០២៣
64

ថ្ងៃចន្ទ ៣កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣​ លោក​ ហ៊ន់​ សុវណ្ណ​ អនុប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ ខេត្តពោធិ៍សាត់​ បានអញ្ជេីញ​ចូលរួមកិច្ចប្រជុំ ក្រោមការដឹកនាំដោយ ឯកឧត្តម លឹម សុខតូ អភិបាលរងខេត្ត តំណាង ឯកឧត្តម ខូយ រីដា អភិបាលនៃគណអភិបាលខេត្តពោធិ៍សាត់ ជាមួយប្រតិភូស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង ដើម្បីប្រជុំពិភាក្សា និងស្វែងយល់អំពីចំណុចខ្លាំង និងតម្រូវការនៃកិច្ចសហប្រតិបត្តិការវិនិយោគរបស់ខេត្តពោធិ៍សាត់ និងទស្សនៈកិច្ចតំបន់សេដ្ឋកិច្ចពិសេសថ្មដា។

ចំនួនអ្នកចូលទស្សនា
Flag Counter