ថ្ងៃអង្គារ ៤កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ លោក ហ៊ន់ សុវណ្ណ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានអញ្ជេីញចូលរួមអមដំណើរ ប្រតិភូស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង ដើម្បីស្វែងយល់អំពីការវិនិយោគរបស់ក្រុមហ៊ុននៅតំបន់សេដ្ឋកិច្ចស្រុកក្រគរ ដូចជាក្រុមហ៊ុន RMA(តំឡើងរថយន្តFORD) និងក្រុមហ៊ុនTOPEC(ផលិតខ្សែភ្លើង) ព្រមទាំងសិក្សាស្វែងយល់ពីតំបន់ទេសចរណ៍ធម្មជាតិច្រកល្អៀង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម