ថ្ងៃអង្គារ ៤កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ក្រុមការងារខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ លោក ភុន សុវណ្ណា នាយផ្នែកក្រគរ រួមលោកនាយសង្កាត់កំពង់លួង សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកក្រគរ
ដឹកនាំដោយលោក ខាត់ ពុយ អភិបាលរងស្រុក
រួមជាមួយ យោធាខេត្ដ បរិស្ថាន លោកមេឃុំកំពង់ពោធិ៍ និងអាជ្ញាធរពាក់ព័ន្ធ បានចុះពិនិត្យចំនុចនិយាមការ នៃទីតាំងដីស្នើសុំកាត់ឆ្វៀលចេញពីតំបន់៣ ស្ថិតក្នុងភូមិសាស្ត្រ ឃុំកំពង់ពោធិស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ក្រោយពីបានចុះត្រួតពិនិត្យទីតាំងតាមចំនុចនិយាមការ ជាក់ស្ដែករួចមក ក្រុមការងារបានពិនិត្យឃើញថា ពុំមានប្រជាពលរដ្ឋណា លួចធ្វើសកម្មភាព កាប់ឆ្ការុករាន់ ទន្ទ្រានដីព្រៃលិចទឹក ជាថ្មីទេ ។ជាចុងក្រោយ លោកអភិបាលរងស្រុក បានប្រជុំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ សូមធ្វើការបញ្ឈប់រាល់សកម្មភាព កាប់ឆ្កា រុនរាន ទន្ទ្រានដីព្រៃលិចទឹក ដែលជាអំពើខុសច្បាប់ និងសូមឲ្យមានការចូលរួមថែរក្សាការពារដីព្រៃលិចទឹក ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម