ថ្ងៃអង្គារ ៤កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានអញ្ជេីញចូលរួមប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ របស់លេខាធិការដ្ឋាន នៃគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯឧត្តម ពៅ ពិសិដ្ឋ អភិបាលរងនៃគណ:អភិបាលខេត្តពោធិ៍សាត់ ។ដោយមានអ្នកចូលរួម តំណាងសាលាតំបូង ព្រះរាជអាជ្ញារង លោកស្នងការរង កងរាជអាវុធហត្ថ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក លោកស្រីអភិបាល អភិបាលរងក្រុង/ស្រុក នាយករងរដ្ឋបាលសាលាខេត្ត សរុបចំនួន៤០ រូប ស្រី ០៤ រូប ។លទ្ធផលអង្គប្រជុំ ១-ស្នើរសុំអោយមន្ទីរអង្គភាពពាក់ព័ន្ធ ជួយបញ្ជ្រាបបញ្ហាគ្រឿងញៀននៅក្នុងកម្មវិធីប្រជុំផ្សេងៗ។
២-សុំអោយមន្ទីរនិងស្ថាប័នពាក់ព័ន្ធជួយផ្តល់របាយការណ៍គ្រឿងញៀនមកលេខាធិការដ្ឋានរៀងរាល់ថ្ងៃទី ២០ នៃខែនិមួយៗ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម