មាតិកា
ប្រតិបត្តការត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទ ល្មើសនេសាទ នៅចំណុច អតីតឡូតិ៍លេខ០៧ ភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្ត ពោធិ៍សាត់
ចេញ​ផ្សាយ ២៤ ឧសភា ២០២៣
78

ថ្ងៃសុក្រ ១៥រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ដឹកនាំដោយ លោក ឆាយ មន នាយរងខណ្ឌ ដោយមានការចូលរួម នាយផ្នែករដ្ឋបាលជលផលក្រគរ នាយ នាយរងសង្កាត់កណ្ដៀង  សហការណ៍ជាមួយក្រុមការងារថ្នាក់ជាតិបង្ក្រាបបទល្មើសនេសាទប្រចាំការកន្លែងអភិរក្សជលផលជ្រោយស្តី លោក ឈិន តួ នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប លោក វរសេនីយ៍ឯក ជា សោភ័ណ តំណាងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក វរសេនីយ៍ទោ នួន សាវឿន តំណាងអគ្គស្នងការនគរបាលជាតិ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ប៉ូលីសស្រុក និង​យោធាខេត្ត មធ្យោបាយធ្វើដំណើរ កាណូតចំនួន ៤ គ្រឿង កម្លាំងសរុប២១នាក់
បានចេញ ប្រតិបត្តការត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទ ល្មើសនេសាទ នៅចំណុច អតីតឡូតិ៍លេខ០៧ ភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្ត ពោធិ៍សាត់ ជាលទ្ធផល÷
  - ដកហូតឈ្នាងអូសលៀសចំនួន ២៣ គ្រឿង
  - អប់រំណែនាំដល់ប្រជានេសាទ (លៀស) ចំនួន ២៣ គ្រួសារ និងអនុញ្ញាតអោយធ្វើនេសាទជាលក្ខណះគ្រួសារ ប្រសិនបើនៅតែប្រព្រឹត្តខុសជាលើកទី២ ទៀត និងអនុវត្តតាមច្បាប់ស្ដីពីជលផល។

ចំនួនអ្នកចូលទស្សនា
Flag Counter