ថ្ងៃព្រហស្បតិ៍ ១៤រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ សង្កាត់រដ្ឋបាលជលផលបាកានបានចូលរួមប្រជុំនៅសហគមន៍នេសាទដីរនាតស្តីពីការផ្សព្វផ្សាយគម្រោងថ្មី លើកកម្ពស់សិទ្ធិសហគមន៍មូលដ្ឋានឆ្ពោះទៅរកនិរន្តរភាពធនធានជលផលនៅបឹងទន្លេសាប ។
+ គោលបំណងមានចំនួន០៣
- ពង្រឹងសមត្ថភាពគណៈកម្មការសហគមន៍នេសាទ រចនាសម្ព័ន្ធគ្រប់គ្រងដើម្បីគ្រប់គ្រង និងអភិរក្សធនធានជលផលប្រកបដោយប្រសិទ្ធភាពនិងនិរន្តរភាព។
- លើកកម្ពស់ជីវភាពដល់សមាជិកក្រុមគោលដៅគម្រោងតាមរយៈសេវាកម្មអេកូទេសចរណ៍ និងប្រភពមុខរបរចម្រុះក្នុងសហគមន៍។
- អភិរក្ស និងអភិវឌ្ឍន៍តំបន់អភិរក្សធនធានជលផលក្នុងសហគមន៍ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម