ថ្ងៃចន្ទ ១០កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ លោក ម៉ែន វណ្ណៈ ប្រធាន ការិយាល័យផ្សព្វផ្សាយកសិកម្ម និងលោកស្រី សាមិត សាភណ្ឌ អនុប្រធានការិយាល័យបានរៀបចំវគ្គផ្សព្វផ្សាយ អំពីទស្សនៈទាន នៃការប្រែប្រួលអាកាសធាតុ និងការបន្ស៊ាំក្នុងវិស័យកសិកម្មក្រោមការឧបត្ថម្ភថវិកាកម្មវិធីឆ្នាំ២០២៣ ដល់ប្រជាកសិករ និងសមាជិក សហគមន៍ព្រៃឈើ ភូមិអូរស្រាវ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយមានអ្នកចូលរួម សរុប ចំនួន ២៥នាក់/ ស្រី១៨នាក់។
គោលបំណងនៃការផ្សព្វផ្សាយមានជារួម៖ ១.បង្កើនការយល់ដឹងពី ស្ថានភាព មូលហេតុ និងផលប៉ះពាល់ នាំឱ្យមានការប្រែប្រួលអាកាសធាតុ ២.វិធានការកាត់បន្ថយនិងវិធានការបន្សំក្នុងវិស័យកសិកម្ម ។ ឱកាសនេះដែរ ការិយាល័យផ្សព្វផ្សាយបានផ្តល់ឯកសារបច្ចេកទេសដំណាំ ដែលធន់និងការប្រែប្រួលអាកាសធាតុចំនួនសរុប៤០ច្បាប់ និងបានបង្ហាញពីសេវាផ្តល់ព័ត៌មាន និង បច្ចេកទេសកសិកម្ម ដោយឥតគិតថ្លៃ តាមរយៈលេខៈ១៨០០ ២០១៥ ៦៨ ជូនកសិករចូលរួមសម្រាប់ទំនាក់ទំនងផងដែរ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម