ថ្ងៃអង្គារ ២រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានអញ្ជេីញចូលរួមអមដំណើរ ឯកឧត្ដម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តខេត្តពោធិ៍សាត់ បានអញ្ជើញពិនិត្យទ្វារទឹកដំណាក់អំពិល និងបានបន្តពិនិត្យ ប្រឡាយរំដោះទឹកសម្រាប់ផ្តល់ជូន ប្រជាពលរដ្ឋ ធ្វើស្រែ ក្នុងរដូវប្រាំង និងរដូវវស្សា ។ រួចបានបន្ត ពិនិត្យ ការបង្កបង្កើនផល របស់ប្រជាពលរដ្ឋ នៅតាមដងប្រឡាយរំដោះទឹកក្នុងស្រុកបាកាន ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម