ថ្ងៃអង្គារ ៩រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ និងក្រុមការងារសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍នៃមន្ទីរកសិកម្ម បានមកចូលរួមក្នុងកម្មវិធីប្រគេនទៀនចំណាំព្រះវស្សា នៅវត្ត បវង្ស សង្កាត់ ចំរើនផល និងវត្ត កែវសុវណ្ណ សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ក្រោមអធិបតីភាព លោកជំទាវ ឯម ប៉ុណ្ណា តំណាងរាស្ត្រខេត្តពោធិ៍សាត់ និងលោកជំទាវ អាំង សុជាតាខូយ រីដា ប្រធានសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ ដោយបានឧបត្ថម្ភ គ្រឿងឧបភោគ បរិភោគមួយចំនួន ទៀនព្រះវស្សាចំនួន០១គូ និងថវិកាមួយចំនួន ក្នុងនោះមន្ទីរកសិកម្មបានឧមត្ថម្ភ ថវិកាសរុប ១៨០ ០០០ រៀលផងដែរ ដោយមានការចូលរួមពីលោកជំទាវ និងសមាជិកបណ្តាញសមាគមនារីតាមបណ្តាមន្ទីរយ៉ាងច្រើនកុះករ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម