ថ្ងៃព្រហស្បតិ៍ ១១រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ លោក ជុំ ភ្លូ ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម បានចូលរួមដំណើរទស្សនៈកិច្ចសិក្សានៅខេត្តកំពង់ធំស្តីពី (បច្ចេកវិទ្យាសូឡាដើរដោយថាមពលពន្លឺព្រះអាទិត្យសម្រាប់ប្រើប្រាស់កសិដ្ឋានចិញ្ចឹមមាន់) អ្នកចូលរួមមកពីខេត្តពោធិ៍សាត់ បាត់ដំបង សៀមរាប សរុប ៥០នាក់
+ គោលបំណង
- សិក្សារៀនសូត្រដោយផ្ទាល់ជាមួយម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ដោយប្រើប្រាស់បច្ចេកវិទ្យាសូឡាសម្រាប់ប្រព័ន្ធត្រជាក់ក្នុងទ្រុងនិងទូភ្ញាស់កូនមាន់
-សិក្សាអំពីយុទ្ធសាស្រ្តរៀបចំផែនការផលិត និងយុទ្ធសាស្រ្តទីផ្សារ
- ចែករំលែកបទពិសោធន៍គ្នារវាងអ្នកចូលរួមមកពីបណ្តាខេត្តបាត់ដំបង និងខេត្តសៀមរាប ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម