មាតិកា
កម្មវិធីប្រកាសក្រុមការងារនិស្សិតស្ម័គ្រចិត្តរបស់គម្រោងជំរុញផលិតកម្មពូជស្រូវ និងការនាំចេញអង្កប្រកបដោយគុណភាព នៅខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២៧ កក្កដា ២០២៣
148

ថ្ងៃព្រហស្បតិ៍ ១០កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក .២៥៦៧ ត្រូវនឹង ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ នៅមន្ទីរកសិកម្មបានរៀបចំកម្មវិធីប្រកាសក្រុមការងារនិស្សិតស្ម័គ្រចិត្តរបស់គម្រោងជំរុញផលិតកម្មពូជស្រូវ និងការនាំចេញអង្កប្រកបដោយគុណភាព នៅខេត្តពោធិ៍សាត់ក្រោមអធិបតីភាព លោក គង់ សំអឿន អនុប្រធាននាយកដ្ឋានដំណាំស្រូវ នៃអគ្គនាយកដ្ឋានកសិកម្មនិងលោក ហៃ ធូរ៉ា ប្រធានមន្ទីរ ដោយមានការចូលរួមពីលោក លោកស្រី អនុប្រធានមន្ទីរ អភិបាលរងនៃគណៈអភិបាលស្រុកទទួលបន្ទុកកសិកម្មទាំង៥ស្រុក  ប្រធានការិយាល័យជំនាញទាំង១០ ក្រោមចំណុះមន្ទីរ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិនិងបរិស្ថាន ស្រុក និងក្រុមនិស្សិតស្ម័គ្រចិត្ត ១៣នាក់ ​សរុបទាំងអស់ ចំនួន ៤០នាក់/ស្រី ១២នាក់  ក្នុងកម្មវិធី លោកប្រធានមន្ទីរបានលើកស្ថានភាព នៃដំណើរ ការផលិតកម្មស្រូវពូជ និងស្រូវចំណី តាមបណ្តាសហគមន៍ ដូចជា លទ្ធផលរីកចំរើន បញ្ហាប្រឈមនានានិងសំណូមពរ។ មន្ទីរក៍បានរៀបចំបែងចែកនិស្សិតស្ម័គ្រចិត្តទាំង១៣នាក់ តាមតំបន់គោលដៅសហគមន៍កសិកម្ម ចំនួន  ស្មើនិង៩ឃុំ /៥ស្រុក  លោកអនុប្រធាននាយកដ្ឋាន បានណែនាំពីវិធីសាស្រ្តនៃបែបបទការងារ ការសម្របសម្រួលជាមួយអ្នកពាក់ព័ន្ធ ក្នុងខ្សែច្រវ៉ាក់ផលិតកម្មស្រូវពូជ ការពង្រឹងសមត្ថភាពផ្ទាល់ខ្លួនបន្ថែម ការពង្រឹងគោលជំហដើម្បីក្លាយជាភ្នាក់ងារកសិកម្ម និងជាពិសេស ធ្វើយ៉ាងឱ្យមានការទទួលស្គាល់ពីស្នាដៃ និងភាពប៉ិនប្រសព្វក្នុងការជួយគម្រោងជំរុញផលិតកម្មពូជស្រូវ និងការនាំចេញអង្កប្រកបដោយគុណភាពប្រកបដោយជោគជ័យ និងមានប្រសិទ្ធភាព។

ចំនួនអ្នកចូលទស្សនា
Flag Counter