មាតិកា
វេទិកាសំណេះសំណាលស្តីពីភាពជាដៃគូរវាងរដ្ឋបាលខេត្តពោធិ៍សាត់ និងអង្គការសង្គមស៊ីវិល លើកទី២ ឆ្នាំ ២០២៣
ចេញ​ផ្សាយ ៣០ តុលា ២០២៣
119

ថ្ងៃចន្ទ ១រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ លោកស្រី​ ជ័យ​ ចន្នី​ អនុប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្ត​ បាន​អញ្ជើញ​ចូលរួម ក្នុងវេទិកាសំណេះសំណាលស្តីពីភាពជាដៃគូរវាងរដ្ឋបាលខេត្តពោធិ៍សាត់ និងអង្គការសង្គមសុីវិល លើកទី២ ឆ្នាំ ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងនៃគណ:អភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខូយ រីដា អភិបាលនៃគណ:អភិបាលខេត្តពោធិ៍សាត់ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួម ពី លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក លោកស្រី អភិបាល អភិបាលរងក្រុង/ស្រុក កងកំលាំងប្រដាប់អាវុធទាំងបី តំណាងអង្គការសង្គមសុីវិល រដ្ឋបាលសាលាខេត្ត ក្រុមប្រឹក្សាឃុំ ដោយមានអ្នកចូលរួមយ៉ាងច្រើនកុះករ។

ចំនួនអ្នកចូលទស្សនា
Flag Counter