មាតិកា
ពិធីសែនព្រេន​ និង​ក្រុងពាលី ទូកងតេជោសែនជ័យ បារមីវត្តលលកសចាស់
ចេញ​ផ្សាយ ៣០ តុលា ២០២៣
124

ថ្ងៃអាទិត្យ ១៥កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ លោក ហៃ ធូរ៉ា ប្រធានមន្ទីរ រួមជាមួយ លោក លោកស្រី អនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យ តំណាងខណ្ឌរដ្ឋបាលជលផល និងព្រៃឈើ ចូលរួមសែនព្រេននិង ក្រុងពាលី ទូកងតេជោសែនជ័យ បារមីវត្តលលកសចាស់ ដោយបាននិមន្ត សូត្រជ័យន្តោ ប្រោះព្រំ សទ្ធី ពីព្រះតេជគុណ ហួត សុធា ព្រះចៅអធិការវត្តលលកសរ និងបានរៀបចំដង្វាយ ជ្រូក មាន់ ផ្កាភ្ញី ទឹកអប់ ប្រេងម្សៅ និងផ្លែឈើ ថ្វាយដល់ម្ចាស់ទឹក ម្ចាស់ដី ព្រៃព្រឹក្សា បារមី លោកតាឃ្លាំងមឿង និង ទេវតាថែរក្សាក្នុងខេត្តពោធិ៍សាត់ សូមជួយឃុំគ្រង និងឱ្យពរជ័យសិរីសួស្តី ជ័យជំនៈ ដល់ក្រុមចំណុះកីឡាករ ក្នុងពេលប្រណាំងទូក ថ្ងៃទី៤ -៥ ខែវិច្ឆិកា ខាងមុខ។ 
ឆ្លៀតពេលនោះដែរ លោក ប្រធានមន្ទីរក៍បានផ្តល់ខោ អាវ  មួក និង អង្ករ១ការ៉ុង ដល់កីឡាករទាំងអស់ ផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter