មាតិកា
កិច្ចប្រជុំបង្ហាញពីគោលគំនិត ទស្សនៈទាន និងសកម្មភាពគម្រោងស្រាវជ្រាវ SATREPS ក្នុងខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ៣០ តុលា ២០២៣
132

ថ្ងៃព្រហស្បតិ៍ ១២កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣​ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរ  លោក ម៉ែន វណ្ណៈ ប្រធានការិយាល័យ ផ្សព្វផ្សាយកសិកម្ម និងមន្រ្តីជំនាញពាក់ព័ន្ធ​ ចូលរួមកិច្ចប្រជុំបង្ហាញពីគោលគំនិត ទស្សនៈទាន និងសកម្មភាពគម្រោងស្រាវជ្រាវ SATREPS ក្នុងខេត្តពោធិ៍សាត់ ដែលរៀបចំដោយ ក្រុមការងារ​ទីភ្នាក់ងារ​ប្រតិបត្តិការ​អន្តរជាតិជប៉ុន​ (jICA) នៅមន្ទីរធនធានទឹក និងឧតុនិយម ខេត្ត ដោយមានការចូលរួមពី លោកអនុប្រធានមន្ទីរធនធានទឹក និងឧតុនិយម និងក្រុមការងារគម្រោង សរុប១៩នាក់ /ស្រ្តី​ ៣នាក់។ ខ្លឹមសារសំខាន់កិច្ចប្រជុំផ្តោតសំខាន់លើការគៀគរធនធានមនុស្សពីមន្ទីរកសិកម្ម និងធនធានទឹក សម្រាប់ជាមន្រ្តីសហការដៃគូតាមសមាសធាតុនៃគម្រោងចំនួន  ៖
១.ការរៀបចំប្រព័ន្ធគ្រប់គ្រងទឹក តាមវាលស្រែ តាមប្រពន្ធ ICT ២.ការប្រមូលព័ត៍មាននិង សិក្សាពីការបំភាយឧស្ម័នផ្ទះកញ្ចក់ ៣.ការវាយតំលៃផលប៉ៈពាល់លើសេដ្ឋកិច្ច កសិកម្ម និងបរិស្ថាន ក្រោយពេលបញ្ចប់គម្រោង

ចំនួនអ្នកចូលទស្សនា
Flag Counter