ថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទអញ្ជេីញចូលរួមពិធីបុណ្យឡើងរោងលោកឧកញ៉ា ឃ្លាំង មឿង លោកទំទាវ ខាន់ ខៀវ ក្រោមអធិបតីភាព ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ខូយ រីដា អភិបាលនៃគណ:អភិបាលខេត្ត និងលោកជំទាវ នៅទីតាំងបូជនីយដ្ឋានប្រវត្តិសាស្ត្រ ឧកញ៉ា ឃ្លាំង មឿង ស្ថិតនៅភូមិ កំពែងស្វាយ ឃុំ ស្នាមព្រះ ស្រុក បាកាន ខេត្តពោធិ៍សាត់ ។ដោយមានការចូលរួមរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធទាំងបី លោក លោកស្រី អភិបាល អភិបាលរងក្រុង/ស្រុក និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម