មាតិកា
ការវាយតម្លៃផលប៉ះពាល់បរិស្ថានដំបូង សម្រាប់អនុគម្រោងសាងសង់ទំនប់លេខ២ ក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ១៧ កញ្ញា ២០២៤
68

ថ្ងៃព្រហស្បតិ៍ ១០កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ លោកប្រធានមន្ទីរ រួមជាមួយលោកអនុប្រធានមន្ទីរ ប្រធានការិយាល័យ និងមន្ត្រីជំនាញពីខណ្ឌរដ្ឋបាលជលផល ការិយាល័យក្សេត្រសាស្ត្រ និងការិយាល័យរដ្ឋបាលបុគ្គលិក បានជួបប្រជុំពិភាក្សា ពិគ្រោះយោបល់ និងផ្សព្វផ្សាយព័ត៌មានគម្រោង ជាមួយបុគ្គលិកជំនាញផ្នែកបរិស្ថានរបស់ក្រុមហ៊ុនទីប្រឹក្សា ស៊ីជី សឺស្ទេនេប៊ល ឯ.ក (CG Sustainable Co.,Ltd) ស្តីពីការវាយតម្លៃផលប៉ះពាល់បរិស្ថានដំបូង សម្រាប់អនុគម្រោងសាងសង់ទំនប់លេខ២ ក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នៃគម្រោងគ្រប់គ្រង និងកាត់បន្ថយគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតថ្នាក់ជាតិ ។ គម្រោងនេះអនុវត្តដោយក្រសួងធនធានទឹក និងឧតុនិយម ដែលមានផ្ទៃដីអាងស្តុកទឹកទំហំ ៤០១៣ហិកតា ស្ថិតនៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញ និងអាចមានសមត្ថភាពស្តុកទឹកបានប្រមាណ ៨៦២លានម៉ែត្រគូប។ ជាកិច្ចបញ្ចប់នៃកិច្ចប្រជុំ លោកប្រធានមន្ទីរបានបង្ហាញនូវការស្វាគមន៍ និងគាំទ្រលើការអនុវត្តគម្រោងនេះ និងបានសំណូមពរដល់ក្រុមហ៊ុនសិក្សាឲ្យបានច្បាស់លាស់ពីផលប៉ះពាល់មួយចំនួនលើធនធាន​ជលផល សត្វព្រៃដែលរស់នៅតំបន់នោះ និងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយមន្ទីរពាក់ព័ន្ធ និងអង្គការផ្សេងៗដែលធ្វើការនៅតំបន់នោះ ដើម្បីឲ្យការសិក្សាវាយតម្លៃកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល។

ចំនួនអ្នកចូលទស្សនា
Flag Counter