មាតិកា
កិច្ចប្រជុំស្តីពីការបូកសរុបរបាយការណ៍ប្រចំាខែ និងពិភាក្សាការងារបុណ្យអ៊ុំទូក
ចេញ​ផ្សាយ ២៣ តុលា ២០២៤
22

នៅថ្ងៃអង្គារ ៥រោច ខែអស្សុជ ឆ្នំារោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នំា២០២៤  នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ មានកិច្ចប្រជុំស្តីពីការបូកសរុបរបាយការណ៍ប្រចំាខែ និងពិភាក្សាការងារបុណ្យអ៊ុំទូក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដោយ លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្មខេត្ត ។ សមាសភាពចូលរួមមាន:

-លោក លោកស្រី អនុប្រធានមន្ទីរ

-លោកនាយខណ្ឌ នាយរងខណ្ឌ រដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់

-លោកនាយខណ្ឌ នាយរងខណ្ឌ រដ្ឋបាលជលផលខេត្តពោធិ៍សាត់

-លោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យចំណុះមន្ទីរ

អ្នកចូលរួមសរុប២៩នាក់, ស្រី១០នាក់។

ខ្លឺមសារនៃកិច្ចប្រជុំរួមមាន:

១)កំណត់ពេលវេលាបូកសរុបរបាយការណ៍ចុងឆ្នំា

២)ទីកន្លែងដំាស្តារឡើងវិញនិងការចុះបញ្ជីដេប៉ូសិប្បកម្មឈើ

៣)ច្បាប់ដឹកជញ្ជូនលៀសដោយឡានធំនិងការផ្សព្វផ្សាយច្បាប់ចុះបញ្ជីវារីវប្បកម្ម

៤)ពង្រឹងរបៀបរបបការងារតាមខណ្ឌ និងការិយាល័យជំនាញ

៥)ត្រៀមរូបថតសម្រាប់តំាងបង្ហាញក្នុងកម្មវិធីបូកសរុបសម្មិទ្ធិផលការងារចុងឆ្នំា

៦)ត្រៀមការងារបុណ្យអ៊ុំទូក

៧)ផ្សេងៗ

ចំនួនអ្នកចូលទស្សនា
Flag Counter