មាតិកា
សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងប្រកាស ស្តីពី លទ្ធកម្មតាមរយះការផ្តល់ប្រព្រឹត្តិកម្មអនុគ្រោះ តាមប្រព័ន្ធ Online
ចេញ​ផ្សាយ ១៨ ធ្នូ ២០២៤
128

ថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ លោកស្រី​ ជ័យ​ ចន្នី​ អនុប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ និង លោក អ៊ុក សុធា ប្រធានការិយាល័យផែនការគណនេយ្យ និងលោក ភន វុទ្ធី មន្ត្រីការិយាល័យផែនការគណនេយ្យ បានចូលរួម សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងប្រកាស ស្តីពី លទ្ធកម្មតាមរយះការផ្តល់ប្រព្រឹត្តិកម្មអនុគ្រោះ តាមប្រព័ន្ធ  Online  ក្រោមអធិបតីភាព ឯកឧត្តម ហុីវ សុវណ្ណ រដ្ឋលេខាធិការក្រសួងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ   ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោកឧកញ្ញា មន្ទីរអង្គភាពពាក់ព័ន្ធរាជធានីខេត្ត តំណាងរដ្ឋបាលរាជធានីខេត្ត និងតំណាងដៃគូអភិវឌ្ឍន៍ នានា សរុបអ្នកចូលរួមផ្ទាល់ចំនួន ៣០០ នាក់ និងចូលរួមតាមOnline  ចំនួន ៦០០ នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter