ថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ លោក ម៉ា ច័ន្ទវិសិទ្ធ មន្រ្តីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយថ្នាក់ខេត្ត ស្តីពីការរួមចំណែកលើកកម្ពស់ការយល់ដឹង និងការឆ្លើយតបទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។
ក្រោមអធិបតីភាព ៖ ឯកឧត្តម លឹម សុខតូ អភិបាលរង នៃគណៈអភិបាលខេត្ត ដោយមានការចួលរួមពី:
- លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត
- លោកប្រធានមន្ទីរបរិស្ថានខេត្ត
- លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត
- លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត
- លោកប្រធានមន្ទីរផែនការខេត្ត
-លោកគ្រូ អ្នកគ្រូ និងសិស្សអនុវិទ្យាល័យពោធិ៍សាត់
-អ្នកចូលរួមសរុបចំនួន ៨៥រូប ស្រ្តី៣០%
គោលបំណងនៃសិក្ខាសាលា:
-បង្កើនកិច្ចសហប្រតិបត្តិការ និងការធ្វើការជិតស្និទ្ធជាមួយរដ្ឋបាលខេត្ត ក្រុង ស្រុក ក្រុមការងារហិរញ្ញវត្ថុ ការប្រែប្រួលអាកាស
ធាតុ ខេត្ត ក្រុង ស្រុក ដើម្បីលើកកម្ពស់សកម្មភាពអាកាសធាតុ និងដំណោះស្រាយហិរញ្ញវត្ថុពីការប្រែប្រួលអាកាសធាតុនៅ
រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនៅមូលដ្ឋាន។
-បង្កើនចំណេះដឹងទូទៅអំពីមូលហេតុនៃការប្រែប្រួលអាកាសធាតុ ផលប៉ះពាល់ និងវិធានការឆ្លើយតប នៅលើពិភពលោក និង
ក្នុងប្រទេសកម្ពុជា។
-បង្កើនការយល់ដឹងអំពីទស្សនទាននៃការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ ក្របខណ្ឌការងារអន្តរជាតិ វិធីសាស្រ្តដែល
យកសិទ្ធិជាមូលដ្ឋាន និងការអភិវឌ្ឍក្នុងបរិបទនៃការប្រែប្រួលអាកាធាតុ។
-ស្វែងរកការគាំទ្រការវិភាជន៍ថវិការដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធនិងសកម្មភាពអាកាសធាតុដាក់បញ្ចូលក្នុងកម្មវិធីវិនិយោគបី
ឆ្នាំរំកិលរបស់ខេត្តក្រុងស្រុករួមទាំងការចូលរួមថវិកាគម្រោងរបស់អង្គការដៃគូអភិវឌ្ឍន៍នានាក្រៅនិងនៅក្នុងខេត្តដើម្បីអនុវត្ត
និងដោះស្រាយនៅឆ្នាំ ២០២៥។
-រួមគ្នាកសាងផែនការឆ្លើយតបដោយស្រាយក្នុងការការបន្ថយហានិភ័យ ភាពងាយរងគ្រោះនិងធ្វើឱ្យប្រសើរឡើងនូវជីវភាព
សហគមន៍ជាពិសេសអ្នកក្រីក្រ និងក្រុមជនងាយរងគ្រោះប្រកបដោយប្រសិទ្ឋភាព។