មាតិកា
ឯកឧត្ដម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជេីញដឹកនាំកិច្ចប្រជុំដោះស្រាយ ការសំណូមពររបស់បងប្អូនប្រជានេសាទចំនួន ១៨៤នាក់ដែលរស់នៅតំបន់បឹងទន្លេសាប
ចេញ​ផ្សាយ ១៨ ធ្នូ ២០២៤
70

ថ្ងៃអង្គារ  ២រោចខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤  ឯកឧត្ដម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជេីញដឹកនាំកិច្ចប្រជុំដោះស្រាយ ការសំណូមពររបស់បងប្អូនប្រជានេសាទចំនួន ១៨៤នាក់ដែលរស់នៅតំបន់បឹងទន្លេសាបក្នុងភូមិសាស្រ្តឃុំ កំពង់ពោធិ៍ -កំពង់លួង- អន្សាចំបក់ ស្រុកក្រគរ និងឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្ដពោធិ៍សាត់ ។ក្នុងពិធីនោះ ឯកឧត្ដម 
បានធ្វើការសាកសួរប្រជានេសាទ ដើម្បីស្វែងយល់អំពីជីវភាពប្រចាំថ្ងៃ ព្រមទាំងស្ដាប់នូវសំណូមពរផ្សេងៗរបស់បងប្អូនប្រជានេសាទ។ ក្រោយពីបានស្ដាប់ការលើកឡើងរបស់បងប្អូនប្រជានេសាទរួចមក ឯកឧត្តមបានឲ្យ បងប្អូនប្រជានេសាទ ចូលរួមសហការជាមួយមន្ដ្រីជំនាញ ដោយធ្វើនេសាទគោរពតាមច្បាប់ស្ដីពីជលផល។
ចុងបញ្ចប់ ឯកឧត្តម និងប្រជុំពិភាក្សាជាមួយមេបញ្ជាការកងទ័ពជើងគោក ដើម្បីឲ្យមន្ដ្រីជំនាញជលផល និងអាជ្ញាធរស្រុកពាក់ព័ន្ធតាមគោលដៅ ជាមួយកម្លាងយោធា ចុះបង្ក្រាបបទល្មើសជលផល របាំងលបណររ៉ាវ ស្របតាមបច្ចេកទេសនិងច្បាប់ ។
សូមលោកប្រធានមន្ទីរមេត្តាជូនជ្រាបជា
របាយការណ៌ ដោយអនុគ្រោះ ។

ចំនួនអ្នកចូលទស្សនា
Flag Counter